Ronaldo ៖ World Cup 2026 នឹងក្លាយជាការប្រកួតចុងក្រោយរបស់លោកមុនពេលចូលនិវត្តន៍

កីឡាះ- កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និយាយ​ថាលោក​រំពឹង​ថា ការប្រកួត​ World Cup ឆ្នាំ​ក្រោយ​នឹង​ក្លាយ​ជា​កំណត់ត្រា​ទី៦ហើយក៏​​​ជា​លើក​ចុង​ក្រោយ​របស់លោកសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– Ronaldo បានប្រាប់សារព័ត៌មាន CNN ថា “ពិតណាស់ បាទ ពីព្រោះខ្ញុំនឹងមានអាយុ ៤១ ឆ្នាំ” ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបាន​បញ្ជាក់​ថា​​លោក​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​នោះ​មាន​ន័យ​ថា “ប្រហែល​មួយ​ពីរ​ឆ្នាំទៀត”។ កីឡាកររូបនេះបានបន្តថា “ខ្ញុំរីករាយនឹងពេលវេលានេះ។ ប៉ុន្តែ​​ វាពិតជាឆាប់ៗនេះ ពីព្រោះខ្ញុំផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់បាល់ទាត់។ [ខ្ញុំ] នៅក្នុងការប្រកួតនេះអស់រយៈពេល ២៥ ឆ្នាំមកនេះ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាង។”ខ្ញុំមានកំណត់ត្រាជាច្រើន។ ខ្ញុំពិតជាមានមោទនភាពណាស់។ ដូច្នេះសូមរីករាយជាមួយពេលវេលា រស់នៅពេលបច្ចុប្បន្ន៕”

 

 

You might like