កម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន៣គ្រឿងពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី នៅម៉ាឡេស៊ី

កីឡាះ- ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឡើង​នៅ​ឯទីក្រុងកូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​នោះ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស២​ និងប្រាក់១ ។​ នេះ​បើ​តាម​របាយការណ៍​របស់​លោកស្រី​ គីន​ សំណាង​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់៣គ្រឿងដែកកម្ពុជា ដណ្ដើមបាន មាន៖ មេដាយមាស ទី១ រកបានដោយកីឡាករ នន់ រ៉ាវីន លើវិញ្ញាសា៖ យុវជន វាយយកពិន្ទុ ។ មេដាយមាស ទី២ រកបាន​ដោយដោយកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ហៀង វិជ្ជនី និង ពៅ ធីតា លើវិញ្ញាសា៖ នារី ៣នាក់ ទល់ ៣នាក់។ មេដាយប្រាក់ ១គ្រឿង រកបានដោយកីឡាករ ថោង ឈឿន, ហេង ថន, ពុធយ៉ុន ច័ន្ទដារ៉ា និង ស៊ីចាន់ តារា លើវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ ។

– សូមជម្រាបថា ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី៦​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីក្រុង​កូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី ដោយមានអត្តពលិក ១៥ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាចូលរួមចំនួន ១២នាក់ផងដែរ៕

 

You might like