កោះកុងះ- លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខកុមារីម្នាក់ដែលត្រូវឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ ខណៈធ្វេីដំណេីរត្រលប់ពីសាលារៀនវិញនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ខួប រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ ហេីយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
– គាត់ទទួលបានការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់តាមដានជាប្រចាំរបស់លោកជំទាវអភិបាលខេត្ត ។
– បន្ទាប់ពីបានទទួលការព្យាបាលកុមារីរងគ្រោះនៅពេលនេះ មានសភាពបានធូស្រាលបន្តិចហេីយ និងកំពុងសម្រាកបន្តការតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បន្ថែមទៀត៕


