នៅក្មេងផឹកស្រាច្រើន ប្រឈមនឹងហានិភ័យសុខភាពទាំងនេះ

បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា យុវវ័យ​សម័យ​នេះ​ភាគ​ច្រើន​និយម​ចូលចិត្ត​ការសប្បាយ ហើយ​តែង​តែឃើញ​មាន​សេព​គ្រឿង​ស្រវឹង​ជាញឹកញាប់។ ការ​ផឹក​ស្រា​ច្រើន អាច​ប៉ះពាល់​ដល់​សុខភាព​ រហូត​​ប៉ះពាល់​ដល់​អាយុ​ជីវិត​ក៏មាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​​ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា កាល​ណា​ផឹក​ស្រា​ច្រើន​ទាំង​វ័យ​ក្មេង អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូចជា៖

– ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ

– ធ្វើឲ្យខ្សោយប្រាជ្ញា ស្មារតី

– បណ្តាលឲ្យខ្វះជាតិស្ករ

– ប៉ះពាល់ក្រពះពោះវៀន

– ពុលថ្លើម ក្រិនថ្លើម

– អាច​ប្រកាច់ ឬសន្លប់បាត់ស្មារតី ជាដើម។

បន្ថែម​ពី​លើនេះ​ទៀត លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅថា នៅ​ពេល​ដែល​ផឹក​ស្រា​ច្រើន​ទាំង​វ័យ​ក្មេង ក្រៅ​ពី​ប៉ះពាល់​ដល់​សុខភាព អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ឬ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាយថាហេតុ​ផ្សេងៗ។ ដូចនេះ ប្រសិន​បើ​មាន​ទម្លាប់​ផឹកស្រា​ច្រើន​ដើម្បី​សប្បាយ គួរ​កាត់​បន្ថយ ឬ​បើ​អាច​គួរ​ឈប់​ផឹក​ស្រា​តែម្តង ដើម្បី​សុខភាព​ខ្លួន​យើង។ ​គេហទំព័រ៖ Hello គ្រូពេទ្យ

You might like