ផ្លែក្រូចសើច គឺប្រភេទផ្លែឈើម្យ៉ាងដែលគ្នាយើងដឹង និងស្គាល់ថាជាគ្រឿងទេសសម្រាប់បន្ថែមក្លិនក្នុងម្ហូបអាហារ។ ផ្លែក្រូចសើចក៏ត្រូវបានគេដឹងថាអាចមានប្រយោជន៍ចំពោះសុខភាពមាត់ឆ្មេញ ជួយដល់ការរំលាយអាហារ កាត់បន្ថយការរលាក ជួយដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យសក់មានសុខភាពល្អ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn



៣.ជួយកាត់បន្ថយការលាកសន្លាក់ ចំពោះគ្នាយើងដែលមានជំងឺឈឺសន្លាក់ឆ្អឹង ការរលាកសន្លាក់ ហើមឬជំងឺរលាកមួយចំនួនផ្សេងទៀត យើងអាចប្រើទឹកក្រូចសើច ឬប្រេងក្រូចសើចលាបលើកន្លែងដែលយើងមានអារម្មណ៍ថាឈឺ។ ការញ៉ាំអាហារមានបន្ថែមក្រូចសើច អាចជួយសម្រួលដល់អាការៈឈឺក្បាល និងឈឺក្បាលប្រកាំងផងដែរ។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ ក្រូចសើចមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុទាំងពីរនេះអាចជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូចគ្នាដែរ ការញាំក្រូចសើច ក៏អាចជួយគ្នាយើងការពារជំងឺក្រពះ ពោះវៀនជាច្រើនប្រភេទ ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំតាមរយៈឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។
៥.ជួយថែទាំសក់ ផ្លែក្រូចសើច ក៏ប្រើប្រាស់សម្រាប់ការថែរក្សាសក់ផងដែរ។ យើងអាចយកក្រូចសើចលាបនៅលើស្បែកក្បាល និងសក់ដើម្បីជួយកាត់បន្ថយការជ្រុះសក់ ការពារពីការកើតអង្គែ ហើយក៏ជួយផ្ដល់សំណើមដល់ស្បែកទៀតផង។
ប្រុងប្រយ័ត្ន៖ អ្វីដែលគ្នាយើងគួរមានការប្រុងប្រយ័ត្ននោះគឺប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើចមិនត្រូវយកមកញាំដោយផ្ទាល់ឡើយ ព្រោះវាអាចបណ្ដាលឲ្យយើងចង្អោរ ក្អួត វិលមុខ និងមានផលប៉ះពាល់មិនល្អផ្សេងទៀតបាន។

