សុខភាព៖ មនុស្សគ្រប់គ្នាតែងមានកិច្ចការងាររកសុី រវល់មិនសូវមានពេលគ្រប់គ្រាន់ក្នុងការដើរទៅផ្សារ ដូច្នេះ ត្រូវទិញបន្លែ-ផ្លែឈើច្រើនក្នុងពេលតែមួយ ដើម្បីរក្សាទុកចម្អិនបានច្រើនថ្ងៃ។ ប៉ុន្ដែការធ្វើបែបនេះ គុណភាពអាហារូបត្ថម្ភ ក្នុងបន្លែផ្លែឈើទាំងនោះ នឹងបាត់បង់កំលុងពេលរក្សាទុក ទោះដាក់ក្នុងទូទឹកកកក៏ដោយ។ តែយ៉ាងណា បើចង់ឱ្យបន្លែ-ផ្លែឈើ ស្រស់បានយូរអាចសាកល្បងតិចនិកទាំង៥នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១. ទិញបន្លែ-ផ្លែឈើណាខ្ចីជាងគេ៖ នៅពេលទៅទិញបន្លែ-ផ្លែឈើស្រស់ ត្រូវតែជ្រើសរើសយកបន្លែផ្លែឈើណាខ្ចីជាងគេ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ជាងផលិតផលផ្សេងទៀត។ បើទិញផ្លែឈើទុំ គេចិតហើយនោះ ត្រូវបរិភោគភ្លាម ដោយសារតែវាអាចខូចហើយបាត់បង់នូវសារធាតុចិញ្ចឹមនៅថ្ងៃបន្ទាប់។
២. កុំខ្ចប់បន្លែ-ផ្លែឈើណែនពេក៖ នៅពេលរក្សាទុកបន្លែនៅជិតផលិតផលផ្សេងទៀតនៅក្នុងទូទឹកកក អាចនឹងរលួយលឿន ឯផ្លែឈើវិញក៏មានសភាពដូចគ្នាដែរ។ រក្សាទុកផ្លែឈើ ជាមួយគ្នាច្រើន អាចធ្វើឱ្យវាឆាប់ទុំ និងឆាប់ខូចបាន ហេតុនេះ ត្រូវចែកផ្លែឈើចេញពីគ្នានៅពេលរក្សាទុកក្នុងទូទឹកកក មិនត្រូវវេចខ្ចប់ផ្លែឈើ និងបន្លែច្រើនពេកទេ ហើយត្រូវរក្សាទុកនៅក្នុងថតផ្សេងៗគ្នា។ ក្នុងនោះ ថង់កៅស៊ូគួរតែយកចេញជំនួសដោយក្រដាសធ្លុះៗរុំដោយក្រណាត់ ឬដាក់ក្នុងកែវ។
៣. មិនត្រូវចិតបន្លែ-ផ្លែឈើទុកចោល៖ ការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើ និងបន្លែ ចិតទុកចោលនឹងបាត់បង់នូវ វីតាមីនដែលមានដូចជាវីតាមីន C និងជាតិ ការ៉ូតេណយ (Carotenoids)។ ការទុកចោលរយៈពេល៥-៦ ថ្ងៃ នឹងមានផលប៉ះពាល់ធ្វើឱ្យមានអុកស៊ីសែនច្រើនអាចកាត់បន្ថយនូវសារធាតុចិញ្ចឹមរបស់វា ដូច្នេះត្រូវទុករហូតដល់ពេលយើងយកមកចម្អិន ឬពេលទទួលទាន ចាំចិតទើបវានៅស្រស់ហើយមានសារធាតុចិញ្ចឹមច្រើន។
៤. កុំទុកទឹកផ្លែឈើដែលកិនហើយចោល៖ ការកិនទឹកផ្លែឈើ ឬបន្លែ ២-៣ កែវ ទុកសម្រាប់ទទួលទាននៅថ្ងៃបន្ទាប់ ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាអាចសន្សំសំចៃពេលវេលាបានមែន តែសារធាតុចិញ្ចឹមមាននៅក្នុងទឹកបន្លែ-ផ្លែឈើ ក៏ត្រូវបានកាត់បន្ថយទៅតាមនឹងដែរ។ យកល្អគួរតែផឹកទឹកផ្លែឈើស្រស់ភ្លាមៗបន្ទាប់ពីបានធ្វើរួច។
៥. មិនត្រូវលាងសម្អាតបន្លែ-ផ្លែឈើទុកចោលយូរ៖ គ្រប់បន្លែ និងផ្លែឈើទាំងអស់ត្រូវតែលាងសម្អាត ដើម្បីកុំឱ្យមានសត្វល្អិត សារធាតុគីមី ដី និងបាក់តេរីដែលទំជាប់ ប៉ុន្តែក្នុងករណីខ្លះការលាងហើយ ទុកវាចោលរយៈពេលយូរក្រនឹងទទួលទាន ឬមិនយកមកចម្អិនភ្លាមៗក្រោយលាង អាចបណ្តាលឱ្យកើតមានពពួកផ្សិតបាន។ យកល្អមិនត្រូវលាងផ្លែឈើ និងបន្លែ មុនទេលុះត្រាតែយើងត្រូវការយកមកចម្អិន ឬបរិភោគភ្លាមៗចាំយកចេញមកលាងសម្អាត៕អត្ថបទទទួលសិទ្ធិពីគេហទំព័រ៖ Hello គ្រូពេទ្យ
