បើករថយន្តធ្លាក់ចូលទន្លេ ខេត្តកំពង់ចាម សមត្ថកិច្ចរកឃើញជនរងគ្រោះ ៣នាក់ ខណៈពីរនាក់ទៀត លិចបាត់ជាមួយរថយន្ដ

កំពង់​ចាម​៖​- រថយន្ដប្រភេទគ្រួសារមួយគ្រឿងបានបើកធ្លាក់ចូលទន្លេ ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារ សរុបចំនួន ៥នាក់ ក្នុងនោះមានម្នាក់ស្លាប់ និង ២នាក់រងរបួស ខណៈពីរនាក់ទៀតកំពុងបាត់ខ្លួនជាមួយរថយន្ដ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការបញ្ជាក់ពីលោក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានប្រាប់ កម្ពុជាថ្មី ថា ករណីនេះបានកើតឡើងនៅប្រហែលម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅចំណុចព្រំប្រទល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

– បើតាមលោកអធិការស្រុក ក្នុងករណីនេះ មានជនរងគ្រោះសរុប ៥នាក់(ជាគ្រួសារ) តែមាន ៣នាក់បានរកឃើញនៅលើគោក (ស្លាប់ម្នាក់) ចំណែកពីរនាក់ទៀត កំពុងបាត់ខ្លួនជាមួយរថយន្ដដែលលិចក្នុងទន្លេ។ លោកបញ្ជាក់ថា កម្លាំងជំនាញកំពុងញាប់ដៃញាប់ជើង ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕

 

 

You might like