អន្តរជាតិះ- ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាពេញមួយយប់ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៤ នាក់ រួមទាំងកុមារ ៤៦ នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះបីជាមានការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែល និងហាម៉ាស សុទ្ធតែអះអាងរៀងៗខ្លួនថា ពួកគេនៅតែប្តេជ្ញាចិត្តគោរពបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី ១០ ខែតុលា។
– ទោះជាយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនចាប់ផ្តើមអនុវត្តបទឈប់បាញ់ឡើងវិញហើយ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ សំដៅគោលដៅភេរវកម្ម និងភេរវកររាប់សិបនាក់ ដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានរបស់ហាម៉ាស។
– នៅយប់ថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ហាម៉ាសថា មិនបានអនុវត្តតាមកាលវិភាគ និងនីតិវិធីដែលព្រមព្រៀងគ្នា ក្នុងការបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្លាប់។
– លើសពីនេះ ទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ ដោយត្រូវគេបាញ់ប្រហារនៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈដែលអាជ្ញាធរក្រុងយេរ៉ូសាឡឹម ចោទថាជាការរំលោភបទឈប់បាញ់របស់ហាម៉ាស៕
