អន្តរជាតិះ- អាជ្ញាធរលីទុយអានី នឹងបិទព្រំដែនជាមួយបេឡារុស ដោយការសម្រេចចិត្តនោះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលលីទុយអានី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Inga Ruginiene បាននិយាយថា សន្តិសុខប្រជាពលរដ្ឋគឺជាអាទិភាពដែលមិនអាចប្រកែកបានរបស់រដ្ឋាភិបាល ហើយដូច្នេះវាចាំបាច់ត្រូវបិទព្រំដែនជាមួយបេឡារុស ដើម្បីបញ្ចៀសការគំរាមកំហែងមួយចំនួនកើតឡើង។
– លោកស្រី បានបន្ថែមថា អធិបតេយ្យភាពរបស់បេឡារុស មិនត្រូវការការឈ្លានពាន ដោយប៉េងប៉ោងចារកម្ម ផ្សែងបំពុល និងសកម្មភាពមិនល្អណាមួយឡើយ ដូច្នេះចាំបាច់ក្នុងការចាត់វិធានការប្រឆាំងនឹងសកម្មភាពទាំងនោះ ហេតុដូចនេះហើយទើបជំរុញឱ្យទីក្រុងវីលនីយូសបិទព្រំដែនទាំងស្រុង។
– សម្រាប់ការបិទព្រំដែននេះ លីទុយអានី បានផ្តល់ករណីលើកលែងសម្រាប់ពលរដ្ឋសហភាពអឺរ៉ុប ពលរដ្ឋនៃប្រទេសណាតូ ពលរដ្ឋនៃប្រទេសទីបីដែលមានលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន អាចត្រឡប់ទៅទឹកដីសហភាពអឺរ៉ុបវិញ និងសម្រាប់ពលរដ្ឋនៃប្រទេសទីបី និងអ្នកការទូត។
– លីទុយអានី កំពុងបន្តគោលនយោបាយកាត់បន្ថយទំនាក់ទំនងជាមួយបេឡារុសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ព្រំដែនលីទុយអានី-បេឡារុសមានប្រវែងប្រហែល ៦៨០ គីឡូម៉ែត្រ៕
