អន្តរជាតិះ-រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក សម្លាប់មនុស្ស ១៤ នាក់ក្នុងការវាយប្រហារលើទូកដឹកគ្រឿងញៀនចំនួន ៤ គ្រឿងនៅសមុទ្រប៉ាស៊ីហ្វិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារធ្វើឡើងចម្ងាយប្រហែល ៤០០ ម៉ាយ (៦៤៣ គីឡូម៉ែត្រ) ពីទីក្រុងឆ្នេរសមុទ្រប៉ាស៊ីហ្វិក Acapulco របស់ម៉ិកស៊ិក។
– នេះគឺជាការវាយប្រហារចុងក្រោយបំផុតក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់លើទូកដែលសហរដ្ឋអាមេរិក អះអាងថាបានដឹកគ្រឿងញៀនទាំងនៅប៉ាស៊ីហ្វិក និងការាបៀន។
– ការវាយប្រហារចុងក្រោយបំផុតនៅប៉ាស៊ីហ្វិកខាងកើត ដែលលោក Hegseth បញ្ជាក់ថា កើតឡើង កាលពីថ្ងៃចន្ទ តាមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាការកើនឡើងនៃអ្វីដែលខ្លួនបានបង្កើតឡើងជាយុទ្ធនាការមួយដើម្បីបញ្ឈប់គ្រឿងញៀនពីការចូលទឹកដីសហរដ្ឋអាមេរិក៕
