អន្តរជាតិះ- អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលមន្ត្រីខ្លួន និយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកពីសំណាក់ក្រុមហាម៉ាស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បានចោទប្រកាន់ក្រុមហាម៉ាសពីបទវាយប្រហារទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ និងរំលោភលើលក្ខខណ្ឌនៃការប្រគល់សាកសពចំណាប់ខ្មាំង។
– ទោះជាយ៉ាងណា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន អះអាងថា ខ្លួនមិនមានជាប់ទាក់ទងនឹងការវាយប្រហារលើទាហានអ៊ីស្រាអែលនោះទេ និងប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជានិច្ច។
– យោងតាមសាក្សីនៅតំបន់ហ្គាហ្សា បានបញ្ជាក់ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារនេះ។
– ក្រុមហាម៉ាស និងអ៊ីស្រាអែល បានព្រមព្រៀងលើបទឈប់បាញ់ កាលពីប៉ុន្មានសប្ដាហ៍មុន ដោយយល់ព្រមក្នុងការដោះលែងចំណាប់ខ្មាំងទាំងនៅរស់ និងស្លាប់៕
