ត្រាំ ឱ្យបញ្ជូនមីស៊ីលសម្រាប់យន្តហោះចម្បាំង F-35 ដែលកម្រមានលើលោក ទៅជប៉ុន

អន្តរជាតិះ- លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកជញ្ជូនគ្រាប់មីស៊ីលសម្រាប់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសជប៉ុន នៅសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងដោយថ្លែងទៅកាន់កងទ័ពនៅលើនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington ដែលដាក់ពង្រាយនៅមូលដ្ឋានទ័ពជើងទឹក Yokosuka ក្នុងខេត្ត Kanagawa ប្រទេសជប៉ុន។

– លោក បានចង្អុលបង្ហាញថា លោក ទើបតែអនុម័តមីស៊ីលសម្រាប់យន្តហោះ F-35 ជំនាន់ដំបូងនេះដល់ជប៉ុន ហើយថាវាល្អគ្មានគូប្រៀប គ្មាននរណាមានវានោះទេ ហើយប្រទេសជាច្រើនចង់បានវា។

– គួរបញ្ជាក់ថា នេះជាមីស៊ីលជំនាន់ដំបូងដែលត្រូវបញ្ជូនទៅកងកម្លាំងការពារខ្លួនរបស់ជប៉ុនសម្រាប់ប្រើប្រាស់លើយន្តហោះចម្បាំង F-35 ជប៉ុន ដែលនឹងមកដល់នៅសប្តាហ៍នេះ៕

 

You might like