លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងកំណត់កងកម្លាំងបរទេស ដែលនឹង ចូលរួមជាកងកម្លាំងអន្តរជាតិ ដើម្បីធានាបាននូវបទឈប់បាញ់នៅហ្គាហ្សា

អន្តរជាតិះ – កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ ថា អ៊ីស្រាអែលនឹងកំណត់ថាតើកងកម្លាំងបរទេសណាដែលខ្លួននឹងអនុញ្ញាតឱ្យចូលរួមជាផ្នែក០១ នៃកង កម្លាំងអន្តរជាតិដែលបានគ្រោងទុកនៅតំបន់ហ្គាហ្សា ដើម្បីជួយធានាដល់បទឈប់បាញ់ដ៏ផុយស្រួយក្រោម ផែនការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅតែមិនច្បាស់ថាតើប្រទេសអារ៉ាប់ និងរដ្ឋដទៃទៀតនឹងត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនកងទ័ពដែរឬទេ ដោយសារតែការបដិសេធរបស់ពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនលើការដកហូតអាវុធ តាមផែនការ ខណៈដែលអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភអំពីសមាសភាពនៃកងកម្លាំងនេះ។

– ខណៈពេលដែលរដ្ឋបាលលោកត្រាំ បានច្រានចោលការបញ្ជូនទាហានអាមេរិកចូលទៅក្នុងតំបន់ហ្គាហ្សា អ៊ីស្រាអែលបានថ្លែងទៅកាន់ប្រទេសឥណ្ឌូនេស៊ី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប កាតា តួកគី និងAzerbaijan ដើម្បីចូលរួមចំណែកដល់កងកម្លាំងពហុជាតិសាសន៍។

 

 

You might like