ការទទួលទានបន្លែ«តាំងអោ»ញឹកញាប់ នឹងផ្តល់គុណប្រយោជន៍ជាច្រើនដល់រាងកាយ

សុខភាព៖ គ្រប់បន្លែទាំងអស់ គឺសុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា តួយ៉ាង បើងាកមកមើល តាំងអោ ជាបន្លែពណ៌បៃតងងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែម​ៗ​ បើទោះបីរសជាតិបែបនេះ តែ តាំងអោសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍​៦យ៉ាងដល់រាងកាយ…។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ជួយបង្កើនគ្រាប់ឈាមក្រហម៖ ក្នុងតាំងអោ១០០ក្រាមមានផ្ទុកជាតិដែក២,២៩ មិល្លីក្រាម ដែលស្មើនឹង១៣ភាគរយនៃបរិមាណ​ជាតិដែកសរុបប្រចាំថ្ងៃ​ ត្រូវបានណែនាំសម្រាប់​មនុស្សពេញវ័យ។ ជាតិដែក ជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំ​អុកស៊ីហ្សែន​ចែកចាយពេញរាងកាយ ផលិតអង់ស៊ីម ​​​ដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដ​អាមីណូ និងអ័រម៉ូន។ មួយវិញទៀត ជាតិដែកក៏ជួយកាត់បន្ថយភាពនឿយហត់ និង​អស់​កម្លាំង​​។២.ជួយសម្រកទម្ងន់៖ តាំងអោ មានផ្ទុកអាស៊ីដ chlorogenic ដែលអាច​ពន្យឺត​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចូល​ក្នុង​ចរន្ត​ឈាម​ បន្ទាប់ពី​​អាហារត្រូវបានបំប្លែង​។ លើសពីនេះ​ តាំងអោ មានកាឡូរីទាប ដោយតាំងអោ១០០ក្រាម មានកាឡូរី​តែ២២ប៉ុណ្ណោះ ម្យ៉ាងទៀត វាសម្បូរទៅដោយជាតិសរសៃ និងមាន​ជាតិ​ខ្លាញ់​ទាប ដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យស្រកទម្ងន់។

៣.ប្រឆាំងរ៉ាឌីកាល់សេរី៖ តាំងអោ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ ដូចជា flavonoids វីតាមីន និងcarotenoids។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាច​ស្រូប​​យក រ៉ាឌីកាល់សេរី និងម៉ូលេគុល បំផ្លាញសុខភាពផ្សេងទៀត ដែលពពួក​ម៉ូលេគុល​ទាំងនោះ ​ធ្វើឱ្យ​មានជំងឺបេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងកើតជំងឺផ្សេងៗទៀតជាច្រើន។ ៤.ជួយសុខភាពទូទៅ៖ ក្នុងតាំងអោ១០០ក្រាមមានផ្ទុកប៉ូតាស្យូម២៧០មិល្លីក្រាម ដែលច្រើនជាង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ចេក១០០ក្រាមដល់ទៅ៣០ភាគរយ។ ក្នុងនោះ ប៉ូតាស្យូម អាចជួយប្រឆាំងនិងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។

ម៉ូលេគុល
ម៉ូលេគុល

៥.កាត់បន្ថយហានិភ័យកើតមហារីកសួត៖  តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific​ Journal of Clinical Nutrition ក្នុងឆ្នាំ២០០៧ បានឱ្យ​ដឹង​ថា តាំងអោសម្បូរទៅដោយវីតាមីន A  ហើយការទទួលទានបន្លែដែលផ្ទុកទៅដោយ​វីតាមីន A ខ្ពស់ អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។

៦.ជំនួយឆ្អឹង និងធ្មេញ៖  ក្នុងតាំងអោ ១០០ក្រាម មានផ្ទុកកាល់ស្យូម១១៧មិល្លីក្រាម ដែលស្មើនឹង១២ភាគរយនៃតម្លៃកាល់ស្យូម​សរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្ស​ពេញវ័យ។ កាល់ស្យូម ជួយឱ្យឆ្អឹង ធ្មេញ​រឹង​មាំ និងមានសុខភាពល្អ។ បន្ថែមពីនេះ កាល់ស្យូមក៏ជួយឱ្យមានកម្លាំង ជួយឱ្យ​សាច់ដុំ​កន្រ្តាក់ និងមានចលនាល្អផងដែរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

You might like