ព្រះសីហនុះ-នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២៥ នេះ ក្រោយទៅទទួលយកបានម៉ូតូវិញ ពលរដ្ឋដែលជាម្ចាស់ម៉ូតូមួយចំនួនបានថ្លែងអំណរគុណ នគរបាលខេត្តព្រះសីហនុដែលបង្ក្រាបក្រុមចោរលួចម៉ូតូ និងរកឃើញម៉ូតូមួយចំនួនដែលបាត់បង់បានត្រឡប់មកវិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
រំលឹកថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាប ចោរមួយក្រុម និងរកឃើញ វត្ថុតាងម៉ូតូច្រើនគ្រឿង ប្រគល់ជូនពលរដ្ឋរងគ្រោះវិញផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ចបន្តប្រកាសអំពាវនាវដល់ពលរដ្ឋដែលបាត់ម៉ូតូ សូមទៅផ្ទៀងផ្ទាត់នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ៕
