អន្តរជាតិះ- អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឱ្យខូចខាតកិច្ចព្រមព្រៀងឧស្ម័នរបស់វេណេស៊ុយអេឡា នៅក្នុងតំបន់ការ៉ាប៊ីន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ថ្លែងតាមរយៈសន្និសីទតាមទូរស័ព្ទនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកាប្រទេសនាំចេញឧស្ម័ននៅទីក្រុងដូហា ប្រទេសកាតា លោកស្រី Rodriguez បានថ្កោលទោសអ្វីដែលលោកស្រីហៅថា «ការគំរាមកំហែងបង្កសង្គ្រាម» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងតំបន់ការ៉ាប៊ីន។
– លោកស្រី បានបន្ថែមថា អាមេរិក ព្យាយាមលួចយកធនធានអ៊ីដ្រូកាបូន ប្រេង និងឧស្ម័នរបស់យើង។
– លោកស្រី បន្តថា ប្រទេសវេណេស៊ុយអេឡា នឹងបន្តការពារការប្រើប្រាស់អធិបតេយ្យភាពនៃធនធានធម្មជាតិរបស់ខ្លួន រួមទាំងប្រេង និងឧស្ម័ន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍរួមគ្នា។
– គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡា កំពុងមានភាពតានតឹងជាមួយអាមេរិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលកន្លងមកក្រុងវ៉ាស៊ីនតោន បានវាយប្រហារទូក ៨ គ្រឿង ដែលអះអាងថាចេញមកពីទឹកដីក្រុងការ៉ាកាស៕
