ព្រឹកនេះក្រុមឈុតធំនៃក្លិបភ្នំពេញក្រោន ​ចេញដំណើរទៅកាន់ប្រទេស ឥណ្ឌូនេស៊ីហើយ

កីឡាះ- ក្រុមឈុតធំនៃក្លិបបាល់ទាត់ភ្នំពេញក្រោន ​បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ ដើម្បីត្រៀមលេងពានរង្វាន់ AFC Challenge League រដូវកាល ២០២៥/២០២៦៧។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់ការប្រកួតពានរង្វាន់ AFC Challenge League នារដូវកាលនេះភ្នំពេញក្រោនស្ថិតនៅពូល E ដែលមានក្រុមចំនួន ៣ ផ្សេងទៀតដូចជា៖ Dewa United, Shan United និង Tainan City FC ។

– សូមបញ្ជាក់ផងដែរថាការប្រកួតទាំង ៣ របស់ភ្នំពេញក្រោននៅទឹកដីឥណ្ឌូនេស៊ីគឺ៖

– Dewa United និងភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា វេលាម៉ោង ១៩:០០

– ភ្នំពេញក្រោន និង Shan United នៅថ្ងៃពុធ ទី២៩ ខែតុលា វេលាម៉ោង ១៥:០០

– Tainan City FC និងភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា វេលាម៉ោង ១៥:០០(ប្រភពពីផេកក្លិបបាល់ទាត់ភ្នំពេញក្រោន)

 

 

You might like