កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីក ខណៈលោកត្រាំ ត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ី

អន្តរជាតិះ – យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់ សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅថ្ងៃពុធនេះ មុន មុនកិច្ចប្រជុំមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក សំខាន់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ០១សប្តាហ៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នោះគឺជាការបាញ់បង្ហោះកាំជ្រួចផ្លោងជាលើកដំបូងចាប់តាំងពីខែឧសភា របស់ទីក្រុងព្យុងយ៉ាង ដោយបាន ប្រឆាំងនឹងការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នោះក៏ជាការបាញ់បង្ហោះលើកដំបូងដែរ ចាប់តាំងពីលោក Lee Jae Myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយមានវេទិកានៃការចូលរួមជាមួយកូរ៉េខាងជើង។

– លោក Lee និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ត្រូវបាន រំពឹងថានឹងជួបប្រជុំគ្នានៅប្រទេសកូរ៉េ ខាងត្បូងនៅសប្តាហ៍ក្រោយ ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ លោកត្រាំ ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីងពីងផងដែរ។

 

 

You might like