លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២០តុលា ចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់

ភ្នំពេញ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១៧នាក់(ស្រី ៦នាក់)

+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣១៤,៣០ក្រាម។

-មេតំហ្វេតាមីន(Wy)= ២៤៣,៦៩ក្រាម។

-កេតាមីន(Ke)= ១៧៣២,១៦ក្រាម។

-អុិចស្តាសុី(mdma)= ២៦៦០,៤២ក្រាម។

លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៥អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,០១ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៨ក្រាម។

៣ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ ចាប់យកIce ១០,០៣ក្រាម។

៤ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៥នាក់ចាប់យកIce ១២៤,០៦ក្រាម, Wy ៩,៥០ក្រាម, Ke ១២១,០៣ក្រាម និងMDMA ១៨,៤៩ក្រាម។

៥ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧២,៦២ក្រាម, Wy ២៣៤,១៩ក្រាម, Ke ១៦១១,១៣ក្រាម និងMDMA ២៦៤១,៩៣ក្រាម៕

 

 

You might like