នៅសុខៗ..ចេះតែចង់បរិភោគអាហារមានរសជាតិប្រៃៗ ព្រោះបណ្ដាលមកពី១០យ៉ាងនេះ

សុខភាព៖ នៅពេលខ្លះចេះចង់ទទួលទានអាហារណាដែលមានរសជាតិបែបប្រៃដិតៗ នោះក៏ដោយសារតែរាងកាយកំពុងតែជួបនឹងរឿង១០យ៉ាង។ ដើម្បីស្រាយចង្ងល់ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកឱ្យបានជ្រាប..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.គេងមិនគ្រប់គ្រាន់៖ ការ​គេង​មិន​បាន​គ្រប់គ្រាន់ ធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនដែល​បង្កមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង និងចង់បរិភោគអាហារ ដែល​ធ្វើ​ឱ្យសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។ ២.មានភាពតានតឹង៖ នៅពេលស្ត្រេសរាងកាយនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនធ្វើឱ្យចង់ទទួលទាន អាហារច្រើន ដើម្បីឱ្យអារម្មណ៍ធូរស្រាលហើយ​ជាទូទៅ អាហារដែល​មាន​ជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ ​និងធ្វើឱ្យសប្បាយចិត្ត។ ៣.បែកញើសច្រើន៖ នៅពេលបែកញើសច្រើន រាងកាយនឹងបាត់បង់ជាតិទឹក​​ និងសារធាតុ​សូដ្យូម​ ច្រើនដែល​ធ្វើឱ្យរាងកាយត្រូវ​ការ​អាហារមាន​ជាតិ​ប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។

៤.មានជំងឺសួតឡើងរឹង (Cystic Fibrosis)៖ សួតឡើងរឹង ជាជំងឺតំណពូជដែលប៉ះពាល់ដល់សួត និងប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យ​រាងកាយត្រូវការអំបិលច្រើន។ អាការសួតឡើងរឹងមានដូចជា ទល់លាមក គ្រួសក្នុងតម្រងនោម នោមញឹក សម្ពាធ​ឈាមចុះ​ទាប និងរមួលសាច់ដុំ។ ៥.ខ្សោយក្រពេញលើតម្រងនោម៖ ប្រសិនបើខ្សោយក្រពេញលើតម្រងនោមរាងកាយ មិនអាច​ផលិតអ័រម៉ូន​មួយ​ចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រង​តុល្យភាព​ជាតិទឹក និងសូដ្យូមក្នុងខ្លួន ដែលជាហេតុ ធ្វើឱ្យចង់ញ៉ាំតែអាហារមានរសជាតិប្រៃ។ ៦.រោគសញ្ញាមុនពេលមករដូវ៖ មុនមករដូវមួយ​អាទិត្យ ដោយសារការប្រែប្រួល​អ័រម៉ូន ស្រីៗមួយចំនួន​អាចចង់ញ៉ាំ​អាហារ​ប្រៃៗ ឬផ្អែមៗ។

៧.ខ្វះជាតិទឹក៖ នៅពេលរាងកាយខ្វះជាតិទឹក ខួរក្បាលនឹងបញ្ជូន​សញ្ញាឱ្យចង់បរិភោគ អាហារប្រៃៗ ដើម្បីឱ្យយើងចង់ញ៉ាំទឹក។ អាការមួយចំនួនដែលបង្ហាញ​ថា រាងកាយ​ខ្វះជាតិទឹកមាន​ដូច​ជា​ ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំ។ ៨.ទម្លាប់បរិភោគអាហារប្រៃៗ៖ ប្រសិនបើចូលចិត្តទទួលទានអាហារប្រៃៗ រាងកាយនឹងចេះតែនឹកចង់ព្រោះជាទម្លាប់។ ប្រសិនបើកាត់បន្ថយការញ៉ាំអាហារប្រៃៗ យូរៗទៅរាងកាយ​នឹងសុំានឹងការញ៉ាំអាហារមិនសូវប្រៃ ឬសាបហើយនោះ រាងកាយក៏ទទួលបានសុខភាពល្អព្រោះការបររិភោគប្រៃពេកមិនល្អដល់រាងកាយទ្បើយ។ ៩.ចាញ់កូន៖ ចំពោះម៉ាក់ៗដែលកំពុងពពោះ អាចមានអាការចាញ់ ដែលបណ្ដាលឱ្យក្អួត និងខ្សោះជាតិទឹក ធ្វើឱ្យឃ្លានចង់ទទួលទានអាហារដែលមានរសជាតិដិតបែបប្រៃៗ។

១០.មានជំងឺ Bartter ៖ ជំងឺ Bartter ជាជំងឺតម្រងនោម មួយ​​ប្រភេទធ្វើឱ្យរាងកាយ​មិនអាច​ស្រូបយក​សារជាតិសូដ្យូម និងបណ្ដាលឱ្យចង់ទទួលទានសូដ្យូមបន្ថែម។ ជំងឺនេះមាន​អាការដូចជា សម្ពាធ​ឈាមចុះ​ទាប អស់កម្លាំង ឬរមួលសាច់ដុំ នោមញឹក ទល់លាមក និងមានគ្រួសក្នុងតម្រងនោម។ សូមចងចាំថា នៅពេលចង់ញ៉ាំអាហារប្រៃៗ កុំភ្លេចទទួលទានទឹកឱ្យបានច្រើន​ ដើម្បី​ជួយ​រក្សា​តុល្យភាព​ជាតិទឹកក្នុងខ្លួន និងបរិភោគ អាហារដែលផ្ទុកប៉ូតាស្យូម​ខ្ពស់​ដូចជា សារាយសមុទ្ទ ដំឡូង​ជ្វា ស៊ុតស្ងោ ល្ងខ្មៅ  គ្រាប់ Walnut និងផ្លែឈើដូចជា ផ្លែប៉ែស ចេក ព្រូន ប៊្លូបឺរី បឺរ  ជាជាងបរិភោគអាហារដែលមានជាតិប្រៃ​ខ្ពស់៕

You might like