ប៉ាគីស្ថាន​ ល្មើសបទឈប់​បាញ់​ដោយផ្លោងគ្រាប់កាំភ្លើងត្បាល់ចូលដីអាហ្វហ្គានីស្ថាន

អន្តរជាតិះ- តំណាងផ្លូវការរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid អះអាងថា ប៉ាគីស្ថាន បានរំលោភលើបទឈប់បាញ់នៅតាមព្រំដែនរវាងប្រទេសទាំង ២ ដោយការបាញ់ផ្លោងលើទឹកដីខ្លួនដោយកាំភ្លើងត្បាល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Mujahid បានប្រាប់ទូរទស្សន៍កាតាថា យោធាប៉ាគីស្ថាន បំពានបទឈប់បាញ់នៅតាមព្រំដែន ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់។

– លោក Mujahid បានកត់សម្គាល់ថា ទីក្រុងកាប៊ុល ទាមទារឱ្យទីក្រុងអ៊ីស្លាម៉ាបាដ ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ បើមិនដូច្នេះទេ នឹងទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពរបស់ខ្លួន។ មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​អ្នក​ស្លាប់ ​និង​របួស​ពី​ការ​វាយ​ប្រហារ​នេះទេ។

– កាលពីថ្ងៃទី ១៥ ខែតុលា ទីក្រុងអ៊ីស្លាមាបាដ និងទីក្រុងកាប៊ុល បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីបទឈប់បាញ់រយៈពេល ៤៨ ម៉ោង ដែលចូលជាធរមាន៕

 

 

You might like