មេដឹកនាំអ៊ីស្រាអែល​ សង្ឃឹម​ថា ក្រុម​ហាម៉ាស​នឹង​ទម្លាក់អាវុធ​ចុះដោយ​សន្តិវិធី

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សង្ឃឹមថា ចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស នឹងយល់ព្រមដាក់អាវុធចុះដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ជាដំបូង ក្រុមហាម៉ាសត្រូវតែបោះបង់ការប្រើអាវុធរបស់ខ្លួន។ ខ្ញុំសង្ឃឹមថាយើងអាចធ្វើរឿងនេះដោយសន្តិវិធី។

– យោងតាម លោក Netanyahu បានបញ្ជាក់ថា សកម្មភាពនេះគឺចាំបាច់ដើម្បីធានាថាមិនមានរោងចក្រផលិតអាវុធណាមួយ នៅក្នុងតំបន់ហ្គាហ្សានោះទេ ថែមទាំងមិនមានការរត់ពន្ធអាវុធទេ។

– ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ក៏មានបំណងដកហូតអាវុធពីក្រុមហាម៉ាស់ដែរ។ លោក បានសង្កត់ធ្ងន់ថា ប្រសិនបើចលនានេះមិនព្រមបោះបង់អាវុធដោយស្ម័គ្រចិត្តទេនោះ នឹងត្រូវដកហូតអាវុធ ទាំងបង្ខំ។

– គួរបញ្ជាក់ថា ជម្លោះនៅហ្គាហ្សា បានធូរស្បើយ ក្រោយផែនការសន្តិភាពរវាងលោក ត្រាំ និងលោក Netanyahu ដែលសម្រេចអនុម័តនាពេលថ្មីៗនេះ៕

 

 

You might like