សំណុំរឿង បាញ់ប្រហារ នៅខណ្ឌច្បារអំពៅ លើតាចាស់វយ័៧៥ឆ្នាំ សមត្ថកិច្ចរកឃើញ ថាមានស្ត្រីម្នាក់ជួលជនសង្សយ័ តម្លៃ ២៣០០ដុល្លា

ភ្នំពេញះ- កាលពីថ្ងៃទី១៤,១៥ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ សហការគ្នា ចាប់ឃាត់ខ្លួន ជនសង្សយ័ ប្រុស, ស្រី ចំនួនពីរនាក់ ពាក់ពន្ធ័ករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី វេលាម៉ោង០៤៖៥០នាទីថ្ងៃទី៨ខែតុលាឆ្នាំ២០២៥ ខណៈពេល ជនរងគ្រោះជិះម៉ូតូចេញទៅផឹកកាហ្វេ។

– យោងតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។

– ជនសង្ស័យខាងលើបានឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល២,៣០០ដុល្លារ។

– ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។

– ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី១ដើមម៉ាក K59។

 

You might like