អាមេរិក កម្ទេចទូកវេ​ណេ​ស៊ុយ​អេ​ឡាទី៥ នៅដែនទឹកអន្តរជាតិ សម្លាប់​មនុស្ស​ ៦​នាក់​ទៀត

អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិក វាយប្រហារទូកមួយគ្រឿងទៀត នៅឯឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្ស ៦នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងការបង្ហោះនៅលើ Truth Social, លោក ត្រាំ បានលើកឡើងថា ទូកនោះជាកម្មសិទ្ធិរបស់ពួកភេរវករ ហើយថាជាទូកជួញដូរគ្រឿងញៀន។

– នេះ​ជា​ការ​វាយ​ប្រហារ​លើក​ទី​ ៥ ហើយ​របស់អាមេរិក លើ​ទូក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​លើ​ដែន​ទឹក​អន្តរជាតិ​ ចាប់​តាំង​ពី​ខែ​កញ្ញា​មក។ សរុបមក មនុស្ស ២៧ នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ដោយសហរដ្ឋអាមេរិក អះអាងថាជាទូកដែលដឹកគ្រឿងញៀន ចេញមកពីវេណេស៊ុយអេឡា។

– មេធាវីមួយចំនួន បានចោទប្រកាន់សហរដ្ឋអាមេរិកថាបំពានច្បាប់អន្តរជាតិ ហើយប្រទេសជិតខាងដូចជាកូឡុំប៊ី និងវ៉េណេស៊ុយអេឡា ថ្កោលទោសការវាយប្រហារនេះ៕

 

 

You might like