បន្ទាយមានជ័យៈ – ផ្ទះចំនួន៤ល្វែងលក់សម្ភារៈនិងខោអាវកីឡា ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចកែងសាំបូរីផ្លូវដើមពុទ្រ្ទា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ សមត្ថកិច្ច សហការគ្នាគ្រប់ជំនាញ ដោយបានប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង០៦និង២០នាទីព្រឹក ។
– លោកអធិការបានបញ្ជាក់ថាៈម្ចាស់ផ្ទះលក់សម្ភារៈខោអាវកីឡាឈ្មោះ ផាន់ សុភក្តិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។ចំពោះសម្ភារៈខូចខាតរួមមាន៖ ១.ឆេះជាន់ផ្ទាល់ដី ឡៅតឿ ៣ល្វែង(ជាកន្លែងដាក់ស្តុកសម្ភារ:លក់ដូរខោអាវកីឡានិងសម្ភារៈកីឡាផ្សេងៗទៀត)។២.ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឃ្លិក។ ៣.ម៉ាស៊ីនធ្វើឈ្មោះអាវ ចំនួន០១គ្រឿង ។៤.ម៉ាស៊ីនអ៊ុតលេខ ចំនួន ០១គ្រឿង ។៥.ប្រអប់សៀវភៅដាក់លុយសន្សំចំនួន១ប្រហែល៥០០០ដុល្លារ។ ៦.សម្ភារៈទូតាំងនិងខោអាវខូចខាតព្រមទាំងរបស់ផ្សេងៗ ៩០%(សរុបទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ)។
– ករណីនេះមិនបង្កឲ្យមនុស្សមានគ្រោះថ្នាក់នោះឡើយ ។ចំពោះមូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

