អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿជាក់ថា លោកនឹងអាចដោះស្រាយជម្លោះយោធាដែលកំពុងបន្តរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះភាពតានតឹងកំពុងផ្ទុះឡើង នៅព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
– លោក ត្រាំ បានបន្ថែមថា លោក ជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់រួចហើយដែលរងគ្រោះ ដោយសារសង្គ្រាម ដោយសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងដូច្នេះ មិនសំដៅដល់ពានរង្វាន់ណូបែលអ្វីនោះទេ ប៉ុន្តែសម្រាប់សង្គ្រោះជីវិតមនុស្សជាតិ។
– របាយការណ៍ អំពីការប៉ះទង្គិចគ្នានៅក្នុងខេត្ត Helmand របស់ប្រទេសអាហ្វហ្គានីស្ថាន តាមព្រំដែនជាមួយប៉ាគីស្ថាន។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ភាគីទាំង ២ រាយការណ៍ពីទាហានដែលស្លាប់ច្រើនរង្គាលដូចៗគ្នា៕
