អន្តរជាតិះ- សេវាសារព័ត៌មានរបស់កងទ័ព អះអាងពីការមកដល់នៃក្រុមចំណាប់ខ្មាំង ៧ នាក់ដំបូងដែលត្រូវបានដោះលែងពីតំបន់ហ្គាហ្សា ដែលរួមមានទាំងបុគ្គលិកមកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ចំណាប់ខ្មាំងដែលវិលត្រឡប់មកវិញចំនួន ៧ នាក់នោះ នឹងត្រូវឆ្លងកាត់ការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត ការតាមដានសុខភាព។
– ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងដៃរបស់ក្រុមហាម៉ាសប៉ាឡេស្ទីននៅហ្គាហ្សា មានចំនួនសរុប ២០ នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក។
– លោកនាយករដ្ឋមន្ត្រី Netanyahu បានប្រកាសហើយថា ត្រៀមទទួលចំណាប់ខ្មាំងពីដៃក្រុមហាម៉ាស ២៤ម៉ោង បន្ទាប់ពីអនុម័តផែនការសន្តិភាព៕
