ណេតាន់យ៉ាហ៊ូ ថាទោះជម្លោះហ្គាហ្សាធូរស្បើយ តែអ៊ីស្រាអែលនៅតែរងការគំរាមផ្នែកសន្តិសុខ

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា អ៊ីស្រាអែល នៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខ ខណៈដែលសត្រូវជិតខាងមួយចំនួន នៅតែព្យាយាមចង់បង្កបញ្ហា និងវាយប្រហារ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បាននិយាយ នៅក្នុងសុន្ទរកថាតាមវីដេអូថា យុទ្ធនាការយោធា មិនទាន់ចប់ទេ។ យើងនៅតែមានបញ្ហាប្រឈមផ្នែកសន្តិសុខធំៗ នៅចំពោះមុខ។ សត្រូវរបស់យើងមួយចំនួនកំពុងព្យាយាមងើបឡើងវិញ ដើម្បីវាយប្រហារយើងម្តងទៀត។

– លោក​ ក៏បានប្ដេជ្ញាថា​ យើង​នៅ​លើ​ចំណុច​នេះ ជាមួយនឹងកម្លាំងរួមគ្នា យើងសម្រេចបាននូវជ័យជំនះដ៏អស្ចារ្យ ជ័យជំនះដែលធ្វើអោយពិភពលោកទាំងមូលភ្ញាក់ផ្អើល។

– កាលពីថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាពដែលបានបង្ហាញពីមុនដោយប្រធានាធិបតីអាមេរិកលោក Donald Trump ។ នៅថ្ងៃបន្ទាប់ ទាហានអ៊ីស្រាអែល បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមាន ហើយថាមានការដកថយកម្លាំងមកត្រឹមព្រំដែន៕

 

 

You might like