ប៉ះទង្គិចគ្នាតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ស្លាប់ទាហានច្រើននាក់

អន្តរជាតិះ- យុទ្ធជនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបំផុតតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ពេញមួយយប់កាលពីថ្ងៃអាទិត្យ មិនធ្លាប់មានចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចនៅទីក្រុងកាប៊ុល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោធាប៉ាគីស្ថាន បានឱ្យដឹងថា ទាហានខ្លួនចំនួន ២៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈ​តាលីបង់​ អះអាង​ថា​​ខ្លួនមានចំនួន ​៩​ នាក់​ ដែលស្លាប់។

– ភាពតានតឹង កើនឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានទាមទារឱ្យក្រុមតាលីបង់ចាត់វិធានការប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលបង្កើនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ពួកតាលីបង់ ដែលឡើងកាន់អំណាចនៅឆ្នាំ ២០២១ ។

– ទោះជាយ៉ាងណា ការប៉ះទង្គិចគ្នានេះ ភាគី​ទាំង ២ អះអាងពីការសម្លាប់កងទ័ពទៅវិញទៅមកច្រើនដូចគ្នា តែមិនបង្ហាញ​ភស្តុតាងនោះទេ។

– គួរបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នាលើកចុងក្រោយដែលធ្ងន់ធ្ងរបំផុតរវាងប្រទេសព្រំដែនជាប់គ្នាទាំង ២ មិនធ្លាប់មាន ខណៈស្ថានការណ៍កំពុងវិវត្តន៍៕

 

 

You might like