អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល ត្រៀមខ្លួនជាស្រេចដើម្បីទទួលចំណាប់ខ្មាំងទាំងអស់ដែលស្ថិតក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធហ្គាហ្សា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងក្នុងអំឡុងពេលសន្ទនាជាមួយអ្នកសម្របសម្រួលឈ្លើយសឹកលោក Gal Hirsch ថា អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលនូវចំណាប់ខ្មាំងទាំងអស់ភា្លមៗ។
– ការិយាល័យរបស់លោក Netanyahu បានកត់សម្គាល់បែបនេះ បន្ទាប់ពីរបាយការណ៍របស់ The Wall Street Journal ដែលថាក្រុមហាម៉ាស ផ្ទេរចំណាប់ខ្មាំង ២០នាក់ដំបូង កាលពីថ្ងៃអាទិត្យ។
– យោងតាមរបាយការណ៍ បានឱ្យដឹងថា ចំណាប់ខ្មាំងទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងមុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump មកដល់អ៊ីស្រាអែល នៅថ្ងៃទី ១៣ ខែតុលានេះ។
– គួរបញ្ជាក់ថា អ៊ីស្រាអែល បានអនុម័តផែនការសន្តិភាពនៅហ្គាហ្សា កាលពីសប្ដាហ៍មុន ដែលផ្ដោតសំខាន់លើការដោះលែងចំណាប់ខ្មាំង៕
