អន្តរជាតិះ-គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកស្រុកនៅក្នុងទីក្រុងឆ្នេរសមុទ្រភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវអាជ្ញាធរ ជំរុញឱ្យជម្លៀសចេញ ដោយព្រមានអំពីរលកសមុទ្រលើសពីមួយម៉ែត្រ (៣.៣ ហ្វីត) លើសពីកម្រិតទឹកសមុទ្រធម្មតា។
– ទោះជាយ៉ាងណា មនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់នៅក្នុងការរញ្ជួយដី កាលពីថ្ងៃសុក្រ ដែលនាំឱ្យដាច់ចរន្តអគ្គិសនី និងសាលារៀន ត្រូវបានផ្អាកនៅក្នុងផ្នែកខ្លះនៃប្រទេស។
– ការរញ្ជួយចុងក្រោយនេះ កើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលវាយប្រហារខេត្ត Cebu ភាគកណ្តាលរបស់ប្រទេសហ្វីលីពីន ដែលសម្លាប់មនុស្ស ៧៤ នាក់ និងរាប់រយនាក់រងរបួស៕

