ត្រាំ ប្រហែលជាលុបចោលទស្សនកិច្ចទៅចិន និងកិច្ចប្រជុំជាមួយលោក ស៊ី ជីងពីង

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដាក់ពន្ធបន្ថែម ១០០ ភាគរយ លើការនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក ក៏នឹងរឹតបន្តឹងការនាំចេញនូវទំនិញសំខាន់ៗផងដែរ។

– នៅក្នុងការប្រកាស កាលពីថ្ងៃសុក្រ លោក ត្រាំ បានឆ្លើយតបវិញចំពោះចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ក្នុងការរឹតបន្តឹងច្បាប់សម្រាប់ការនាំចេញវត្ថុធាតុកម្រ ដោយចោទប្រកាន់ប្រទេសចិនថា បង្កអរិភាពខ្លាំង និងព្យាយាមចាប់ទុកពិភពលោកជាឈ្លើយសឹករបស់ខ្លួន។

– លោក ក៏​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ផងដែរ៕

 

 

You might like