ព្រះសីហនុះ- បុរសម្នាក់បានស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយដើរឆ្លងថ្នល់ផ្លូវជាតិលេខ៤ ត្រូវរថយន្ត១គ្រឿងបុក ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ០៩:១២នាទីយប់ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនរងគ្រោះមានឈ្មោះ ជា រាត្រី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
– ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដបើកបរគេចចេញពីកន្លែងកើតហេតុបាត់ ក្នុងនោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕

