រថយន្តធំ២គ្រឿងបើកបុកគ្នាបណ្តាលឲ្យមានមនុស្សច្រើននាក់រងរបួស នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ-មនុស្សមូយចំនួនរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរបុកគ្នាលើកំណាត់ផ្លូវជាតិលេខ៤។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹង ព័ត៌មានបឋមថាមានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូលេខលេខ៨២-៨៣ ស្ថិក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn


តាមសេចក្ដីរាយការណ៍ពីនគរបាលមូលដ្ឋាន ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ២គ្រឿងបើកបរបញ្រ្ចាសទិសដៅគ្នានៅលើកំណាត់ផ្លូវដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំង ក្នុងនោះបណ្ដាលអោយមានរបួសមនុស្សមួយចំនួន ។
៕ (ប្រភព និងរូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

 

You might like