បាត់ដំបងះ- អ្នកបើកបររថយន្តដឹកជ្រូកបានបំពានផ្លាកសញ្ញា បុករះរបារសុវត្ថិភាពផ្លូវរថភ្លើង ហើយបន្តទៅបុកខ្សែរថភ្លើង ដែលកំពុងធ្វើដំណើរឆ្លងកាត់បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល និងខូចខាតក្បាលរថយន្តទាំងស្រុង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីនេះកើតឡើង ចំណុចផ្លូវវាងក្រុងបាត់ដំបង ភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅពេលយប់ឈានចូលព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
– លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ហេតុការគ្រោះថ្នាក់នេះ បានបណ្តាលឲ្យអ្នកបើកបររថយន្តដឹកជ្រូក៣នាក់រងរបួសធ្ងន់-ស្រាល ខូចខាតរថយន្តផ្នែកខាងមុខ និងបាក់របារផ្លូវរថភ្លើង។
– ក្រសួងជំនាញ លោកបានសម្តែងការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ លោកក៏បានអំពាវនាវ ឲ្យអ្នកបើកបរ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

