គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​ នឹង​ជួប​ប្រជុំគ្នា​ឆាប់​ៗ​ដើម្បី​អនុម័ត​ផែនការ​សន្តិភាព​នៅហ្គាហ្សា

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងកោះប្រជុំរដ្ឋាភិបាលមួយ ដើម្បីអនុម័តកិច្ចព្រមព្រៀងលើដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Netanyahu បាននិយាយថា ខ្ញុំនឹងកោះប្រជុំគណៈមន្ត្រីរដ្ឋាភិបាល ដើម្បីអនុម័តកិច្ចព្រមព្រៀង និងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

– ការិយាល័យ ក៏បានរាយការណ៍ផងដែរថា លោក Netanyahu និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទភ្លាមៗបន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀង។ យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Netanyahu បានថ្លែងអរគុណដល់លោក ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល៕

 

 

You might like