លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី៨ តុលា ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨៥នាក់

ភ្នំពេញ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៨៥នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៥៨នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែតុលា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៣៨,៥៥ក្រាម។
-មេតំហ្វេតាមីន(Wy)= ៤,៨០ក្រាម។
-កេតាមីន(Ke)= ១,៧០ក្រាម។

– លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៩ក្រាម។

២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យកIce ១,៤២ក្រាម។

៣ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម។

៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩១ក្រាម។

PM : ៦អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,០៧ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៦ក្រាម។

៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥៤នាក់ ចាប់យកIce ១៩,៣១ក្រាម។

៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៦៣,០ក្រាម, Wy ៤,៨០ក្រាម និងKe ១,៧០ក្រាម។

៥ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៧,១០ក្រាម។

៦ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៣ក្រាម។

 

You might like