ស្រវឹងស្រានិងឥទ្ធិពលគ្រឿងញៀន អារ ក ប្រពន្ធ និងកូនស្រី​អាយុ៩ខែស្លាប់ ចំណែកក្មួយស្រីអាយុ៣ឆ្នាំរបួសធ្ងន់

ភ្នំពេញ ៖ – ជនរងគ្រោះចំនួន ៣ នាក់ បានស្លាប់និងរបួសធ្ងន់ ដោយសារ ជនដៃដល់ជាប្ដី ស្រវឹងស្រា និងមានប្រវត្តិប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានធ្វើសកម្មភាព​ អារ ក សម្លាប់ប្រពន្ធ និងកូនតូចអាយុទើបតែ៩ខែបណ្ដាលឲ្យស្លាប់ ចំណែកក្មួយស្រីរបស់ជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្ក្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនដៃដល់ជាប្ដី ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

– ករណីនេះ បានកើតឡើងនៅវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

– តាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍មានជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស្រង់ អ៊ីហ្វុង អាយុ២៥ឆ្នាំ រស់នៅភូមិទ្រាំងក្រោម ឃុំតាអែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំណែកកូនស្រីឈ្មោះ លាភ លីនដា អាយុ៩ខែ។ រីឯជនដៃដល់មានឈ្មោះ សឿន ហេងលាភ ភេទប្រុស អាយុ២៥ឆ្នាំ។

– តាមរបាយការណ៍បញ្ជាក់ថា មុនកើតហេតុ ជនដៃដល់ និងប្រពន្ធ រួមទាំងកូនតូច បានចេញពីផ្ទះមកយកក្មួយស្រីឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ នៅភូមិត្រាំងលើ ឃុំតាអែក ជិះម៉ូតូទាំងដឹកប្រពន្ធសំដៅមកភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លុះរហូតដល់ម៉ោងប្រហែល០៣ជាងរសៀល ជនដៃដល់ជាប្ដីរៀងស្រវឹងស្រាហើយមានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀនបែកថ្នាំ បានរករឿងឈ្លោះជាមួយប្រពន្ធហើយក៏បានយកកូនកាំបិតចុងស្រួចប្រភេទកាំបិតចិត្តបន្លែ អារ ក ប្រពន្ធនិងកូនស្រីបណ្ដាអោយស្លាប់នៅមុខផ្ទះ ហើយ​ អារ ក ក្មួយស្រីម្នាក់ទៀតឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ ឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ និងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនសង្ស័យបាននៅកន្លែងកើតហេតុបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕

 

 

You might like