បើកបរល្បឿនលឿន គេចសត្វគោ ធ្លាក់ផ្លូវក្រឡាប់នៅ ស្រុកស្ទឹងហាវ

ព្រះសីហនុះ – សមត្តកិច្ចប្រាប់ថា មានរថយន្ត១គ្រឿង ម៉ាក HYUNDAI STAREX ពាក់ផ្លាកលេខ រដ្ឋ១២ 2-0913 ទិសដៅពីស្រុកព្រៃនប់ ឆ្ពោះទៅ ស្រុកស្ទឹងហាវ បើកបរគេចសត្វគោ រួចងាកចង្កូតទៅខាងស្ដាំ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្ដង ។


– ករណីនេះបានកើតឡើង
នៅព្រឹកព្រលឹមថ្ងៃទី០៦ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ០៥:៣០នាទីព្រឹក លើដងផ្លូវជាតិលេខ១៤៦B (វាលរេញ-ស្ទឹងហាវ)ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

– ករណីខាងលើនេះបណ្ដាលអោយ អ្នកបើកបររថយន្ដឈ្មោះ ណាំង ចេក ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ (រងរបួសស្រាល) ហើយបានទៅព្យាបាលដោយខ្លួនឯង ។

 

 

You might like