ព្រះសីហនុះ-បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ក្នុងខណៈ បុរសរួបនោះបានដេកនៅលើផ្លូវរថភ្លើង ។
– ហេតុការណ៌នេះបានកើតមានឡើង នៅរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥ លើដងផ្លូវដែក ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមសមត្តកិច្ចបានឲដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថភ្លើង០១ខ្សែរ ប្រភេទដឹកនាក់ដំណើរ ដែលធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។

– លុះមកដល់ចំណុចខាងលើ បានបុកនិងកិនអ្នកថ្មើរ០១នាក់ឈ្មោះ ហែម រិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សតិមិនប្រក្រតី) ដែលកំពុងដេកលើផ្លូវដែកតែម្ដង ។
– ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថភ្លើងត្រូវបានអ្នកបើកបរបន្ដដំណើរទៅមុខបាត់ ។
– ករណីរថភ្លើងកិនមនុស្សស្លាប់នៅក្នុងតំបន់ស្រុកព្រៃនប់ ដែលមានប្រវែងប្រមាណជាចន្លោះពី៤០ទៅជាង៥០គីឡូម៉ែត្រ កន្លងមកធ្លាប់មានកើតឡើងផងដែរ ទាំងមនុស្សមានសត្តិមិនគ្រប់ និងគ្រោះថ្នាក់ផ្សេងទៀតដូចជា រថយន្តឆ្លងកាត់ កើតជាគ្រោះថ្នាក់នេះជាដើម ។ ជាមួយគ្នានេះអាជ្ញាធរសំណូមពរ ដល់ពលរដ្ឋ ដែលធ្វើតំណើរ រីបើកបរឆ្លងកាត់ផ្លូវរថភ្លើង ជាពិសេចំណុចកន្លែងដែលមិនមានប៉ារ៉ាស និងជាចំណុចមិនគួឆ្លងកាត់មិនមានបារ៉ាស មុនឆ្លងកាត់សូម ពិនិត្យច្បាស់លាស់ចាំឆ្លងកាត់ ជាងវាង ។
