អន្តរជាតិះ – នៅថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា ប្រទេសនេះប្រកាន់ជំហរមិនងាករេដើម្បីពង្រឹងទំនាក់ទំនងបន្ថែម ជាមួយប្រទេសចិន។
– KCNA បាននិយាយថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកស្រីបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃចន្ទ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– KCNA បានបន្តថា លោក Li បានប្រាប់លោកស្រី Choe ថា ប្រទេសចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាមរយៈទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង។
– ដំណើរទស្សនកិច្ចរបស់លោកស្រី Choe ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ជាមួយប្រធានាធិបតីចិនលោកស៊ី ជីងពីង នៅទីក្រុងប៉េកាំងកាលពីដើមខែនេះ ដែលជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ។
កូរ៉េខាងជើង និងចិនជាសម្ព័ន្ធមិត្តប្រពៃណី ប៉ុន្តែទំនាក់ទំនងមានភាពស្មុគស្មាញ និងតានតឹងនៅពេលខ្លះ។
– លោកស្រី Li បាននិយាយថាទំនាក់ទំនងចិន-កូរ៉េខាងជើងត្រូវបានពង្រឹងបន្ថែមទៀតក្រោម “ការយកចិត្តទុកដាក់ដោយផ្ទាល់ និងការណែនាំជាយុទ្ធសាស្ត្រ” របស់មេដឹកនាំទាំង២។

