ត្រាំ និងណេតាន់យ៉ាហ៊ូ សម្រេចបានផែនការសន្តិភាពថ្មីនៅហ្គាហ្សា

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើផែនការសន្តិភាពថ្មីមួយ សម្រាប់តំបន់ហ្គាហ្សា ដោយព្រមានក្រុមហាម៉ាស ឱ្យទទួលយក។

– ផែនការនេះ ស្នើឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ ដោយក្រុមហាម៉ាស់ ត្រូវដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ចំនួន ២០ នាក់ និងនៅសេសសល់។

– ប្រភពពីប៉ាឡេស្ទីន អះអាងថា សេតវិមាន ផ្តល់នូវសំណើចំនួន ២០ ចំណុច ជុំវិញផែនការខាងលើនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ផែនការនេះ ទាមទារឱ្យ ក្រុមហាម៉ាស់ បោះបង់អំណាចក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ហើយទុកទ្វារបើកចំហសម្រាប់រដ្ឋប៉ាឡេស្ទីនជាយថាហេតុនៅពេលណាមួយ៕

 

 

You might like