បាត់ដំបង៖- កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៤៧នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលជា(ឪពុកចុង) ពីបទរំលោភសេពសន្ថវៈ លើកូនស្រីចុង នៅក្នុងប្រទេសថៃ បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ(ក្មេងស្រី)ថា មានករណីរំលោ ភសេពសន្ថវៈ មួយកើតឡើង ទៅលើរូបនាង ឈ្មោះ ស-ច-ន ហៅកាតុ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (ត្រូវជាឪពុកចុង) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (កន្លងមកធ្វើការនៅប្រទេសថៃ) បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើរូបខ្លួនចំនួន០៣លើក៖ លើកទី១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងប្រហែល១១យប់(យកដៃលូកលេងប្រដាប់ភេទ) លើរថយន្តឈ្នួល ក្នុងប្រទេសថៃ, លើកទី២ នៅថ្ងៃទីពុំចាំ អំឡុងខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រហែល១១យប់ ចំណុចបន្ទប់កម្មករស្នាក់នៅ ទីក្រុងបាងកក ប្រទេសថៃ និងលើកទី៣ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក ចំណុចបន្ទប់ស្នាក់នៅទីបាងកក ប្រទេសថៃ ។
– ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ខណៈពេលជនសង្ស័យទើបតែត្រឡប់មកពីប្រទេសថៃវិញ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរ ។
– ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើជនរងគ្រោះចំនួន០៣លើក ពិតប្រាកដមែន ។
– បច្ចុប្បន្នកម្លាំងនគរបាលស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
