អន្តរជាតិះ- ក្រុមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងការប្រមូលផ្ដុំអ្នកគាំទ្រគណបក្សនយោបាយនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ ក្នុងយុទ្ធនាការដើម្បីគាំទ្រតារាសម្ដែងក្លាយជាអ្នកនយោបាយលោក Vijay នៅស្រុក Karur ភាគខាងត្បូង។
– អភិបាលរដ្ឋ Tamil Nadu លោក MK Stalin បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះរួមមានកុមារ ៩ នាក់, ស្ត្រី ១៧ នាក់ និងបុរស ១៣ នាក់ ។ លោក បន្តថា មនុស្ស ៥១នាក់ ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
– ទោះជាយ៉ាងណា ប៉ូលិស កំពុងកសាងសំណុំរឿងប្រឆាំងនឹងសមាជិកជាន់ខ្ពស់ ៣ រូបនៃគណបក្ស TVK របស់លោក Vijay ដោយចោទប្រកាន់ថា ជាប់ទាក់ទងនឹងអំពើមនុស្សឃាត និងការធ្វេសប្រហែសនេះ។
– យោងតាមអាជ្ញាធរ បានបញ្ជាក់ថា ការប្រមូលផ្តុំនេះអនុញ្ញាតឱ្យមនុស្សចំនួនតែ ១០,០០០ នាក់ចូលរួមប៉ុណ្ណោះ ប៉ុន្តែហ្វូងមនុស្សសម្រុកចូលច្រើនជាង ២ដង៕

