ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៣៨នាក់ (ស្រី ៤នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកញ្ញា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន៣៨នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៩នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៥នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់(ស្រី ២នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៦៧២,១៨ក្រាម។
-មេតំហ្វេតាមីន(Wy)= ៤៩,០៨ក្រាម។
-កេតាមីន(Ke)= ១១៣,៥៨ក្រាម។
-អ៊ិស្តាស៊ី(mdma)= ១៦,៤៥ក្រាម។
– លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ២៤៧៨,៥៧ក្រាម។
២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ៤ករណី ចាប់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,៨១ក្រាម។
៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៥ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ១៦៨,៩០ក្រាម និងWy ២,០ក្រាម។
៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម។
PM : ៤អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,៧៣ក្រាម។
២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យកIce ១១,៥៦ក្រាម, Wy ៤៧,០៨ក្រាម, Ke ១១៣,៥៨ក្រាម និងMDMA ១៦,៤៥ក្រាម។
៤ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨,៤២ក្រាម៕
