Update: – សមត្ថកិច្ចពោធិ៍សាត់ ឃាត់ខ្លួនជនដៃដល់ ក្នុងករណីឃាតកម្មបាញ់សម្លាប់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារ ទំនាស់រឿងដណ្តើមកូន

ពោធិ៍សាត់៖កាលពីព្រឹកថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ មាន ករណីឃាតកម្ម (ប្រើអាវុធខ្លីK54) បាញ់សម្លាប់មនុស្សស្រី​ ១ នាក់​ និងរបួស​ ៤​ នាក់​ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ករណីនេះកើតឡើង នៅលើផ្លូវជាតិ៥៥​ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត​ក្នុងភូមិឯកភាព ឃុំថ្មដា ​ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់​។

ជនរងគ្រោះ បាញ់សម្លាប់ជាមនុស្សស្រី​ ០១​ នាក់ ឈ្មោះ ណ ដ អាយុ​ ៣០​ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត(អតីតៈភរិយាជនល្មើស)រួមនិងអ្នកដំណើរចំនួន៤នាក់ផ្សេងទៀតក៏រងរបួសដែរ។
– ជនសង្ស័យ ឈ្មោះ ឯ ណអ ភេទប្រុស អាយុ ៣៤​ ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត ០១​ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត​ ០១​ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ​ បានបើករថយន្តរត់គេចខ្លួនបាត់​ ។

 

– លុះមកដល់វេលាម៉ោង ១២:១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ​ បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់​ ។

– បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី​ ៕

 

 

You might like