ខេត្តបាត់ដំបង! ឃាត់យុវជន និងក្មេងស្រី០៧នាក់ ត្រូវបានឃាត់ខ្លួន ករណីប្រើប្រាស់នូវសារធាតុញៀន

បាត់ដំបង៖ – កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ១-ឈ្មោះ បូរ៉ា បញ្ញាសិរិម៉ុន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ ថៃ រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ ឃុន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៤-ឈ្មោះ គង់ សុវណ្ណសោភា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៥-ឈ្មោះ ហើយ សុគុណ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយចេក ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៦-ឈ្មោះ សែត រ៉ូហ្សា ហៅសា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង, ៧-ឈ្មោះ សៀម គីមជីន ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

– វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន KETAMINE ចំនួន ០៣ថង់ ទម្ងន់ ១,២៤ក្រាម, ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

– បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

 

You might like