ហ្សេលេនស្គី ថានឹងបញ្ចប់តំណែងខ្លួនឯងភ្លាម ឱ្យតែភ្លើងសង្គ្រាមរលត់

អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា លោក ត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញពីតំណែង នៅពេលដែលអរិភាពជាមួយរុស្ស៊ីបញ្ចប់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅពេលសួរជុំវិញភាពមិនស្របច្បាប់របស់លោក ក្នុងការដឹកនាំអ៊ុយក្រែន។

– អាណត្តិប្រធានាធិបតីរបស់លោក ហ្សេលេនស្គី បានផុតកំណត់ជាផ្លូវការ តាំងពីខែឧសភា ឆ្នាំ ២០២៤ ប៉ុន្តែលោក បដិសេធមិនលាលែងពីតំណែង និងរៀបចំការបោះឆ្នោតថ្មីក្រោមច្បាប់អាជ្ញាសឹកនោះទេ។

– រុស្ស៊ី​ តែងតែទទូច​ថា មេដឹកនាំ​អ៊ុយក្រែន​ បច្ចុប្បន្នកំពុងកាន់តំណែងដោយខុសច្បាប់ ជំរុញឱ្យចាត់វិធានការផ្លូវច្បាប់។

– ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានបញ្ជាក់ថា គោលបំណងដែលលោក កាន់តំណែងបច្ចុប្បន្ននេះ គឺគោលដៅទី១ រៀបចំការបោះឆ្នោត ខណៈគោលដៅមួយទៀតគឺបញ្ចប់សង្រ្គាម។

– គួរបញ្ជាក់ថា មានការរិះគន់លោក ហ្សេលេនស្គី ថាបង្រួបបង្រួមអំណាច ធ្វើឱ្យការត្រួតពិនិត្យសភាចុះខ្សោយ និងបិទសំឡេងឯករាជ្យ រួមជាមួយអតីតមេបញ្ជាការយោធាកំពូលលោក Valery Zaluzhny ផងដែរ៕

 

 

You might like