ឃាត់ខ្លួនមុខសញ្ញាឆក់កាបូប៣នាក់ បន្ទាប់​ពីធ្វេីសកម្មភាព​បាន៣៤ម៉ោងនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ – អធិ​ការនគរបាលស្រុកប​សេ​ដ្ឋ​ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ​ បានធ្វេីការសហការស្រាវជ្រាវករណីក្រុមចោ​រឆក់កាបូ​ប​ជនរង​គ្រោះឈ្មោះ ឃឹម ដានីន ភេ​ទប្រុស អាយុ២៨ឆ្នាំ រស់​នៅភូមិថ្លុកបី ឃុំកាត់​ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមក​លេងស្រុកកំណេីត​ នៅ​ចំ​ណុច​លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការស្រាវជ្រាវកំលាំងកំណត់បា​នអត្ដសញ្ញាណជ​នស​ង្ស័​យ​ ក្នុងនោះប្រេីមធ្យោបាយ​ម៉ូតូម៉ាកហុងដា C1​2​5ឆ្នាំ​២០១៤ ផ្លាកលេខសម្គាល់ភ្នំពេញ 1C​P​-4434 ក្នុងហេតុការណ៍ខាងលេី​ក្រុមជនសង្ស័យបានឆក់កាបូ​បដាក់​លុយស្ពាយចំ​ហៀងបណ្តាលអោយជនរងគ្រោះធ្លាក់ពីលេីម៉ូតូនិងដួលបោ​កនឹងដី​រងរបួសចំក្បាលទាំង​២​ នា​ក់ប្ដី-ប្រពន្ធ​ ក្រោយពីជនស​ង្ស័យធ្វើ​សកម្មភាពឆក់បានក៏គេចខ្លួនបា​ត់​ស្រមោល។

– ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការ​ស្រាវជ្រាវនិងឃាត់ខ្លួនបាន៖​ (១)​ឈ្មោះ យ៉ាង ភីយុទ្ឋ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅ​ភូមិចាស់ ឃុំបសេ​ដ្ឋ ស្រុកបសេដ្ឋ (២)ឈ្មោះ រុំ វិច្ឆកា ភេទប្រុស អា​យុ​២​២ឆ្នាំ (៣)ឈ្មោះ ជូ សារិន ភេទប្រុ​ស អាយុ២៣ឆ្នាំ និងបា​នបញ្ជូនមកកាន់អធិការដ្ឋា​ននគរបាលស្រុកបសេដ្ឋ​ ដេីម្បី​សា​ក​សួរបំពេញនីតិវិធី​ក​សា​ងសំណុំរឿងបញ្ជូនទៅ​ការិយា​ល័យព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ដ​ ចំណាត់ការតាមច្បាប់​ រីឯ​កាបូបលុយសមត្ថកិច្ចបានប្រគល់ជូនទៅភាគីជនរង​គ្រោះវិញគ្រប់ចំនួន​ ៕

 

 

You might like