អន្តរជាតិះ- ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើតឱ្យមានរបបអាយ៉ងនៅក្នុងសាធារណរដ្ឋបូលីវ៉ារី ដើម្បីដណ្តើមយកធនធានធម្មជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកប្រធានាធិបតី បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ថា ផែនការលោក ត្រាំ គឺដើម្បីផ្លាស់ប្តូររបបនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយដំឡើងរដ្ឋាភិបាលអាយ៉ងដែលអាមេរិករៀបចំ និងប្រមូលស្តុកប្រេងដ៏ធំបំផុតរបស់យើង ដែលជាទុនបំរុងឧស្ម័នធំជាងគេទី ៤ នៅលើពិភពលោក និងទុនបំរុងមាសដំបូង។
– លោក ម៉ាឌូរ៉ូ បាននិយាយថា សម្រាប់គោលបំណងទាំងនេះ សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់តំបន់ Caribbean ហើយកំពុងធ្វើការចោទប្រកាន់មិនពិតប្រឆាំងនឹងវេណេស៊ុយអេឡាផងដែរ។
– លោក សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អង្គការគយពិភពលោក និងរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានចោទប្រកាន់លើប្រទេសវេណេស៊ុយអេឡា រួចមកហើយពាក់ព័ន្ធនឹងគ្រឿងញៀន។
– ទោះជាយ៉ាងណា លោកប្រធានាធិបតីរូបនេះ បានប្ដេជ្ញាថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនសម្រេចបាននូវគោលបំណងរបស់ខ្លួនទេ ហើយវ៉េណេស៊ុយអេឡា នឹងនៅតែជា “ប្រទេសឯករាជ្យ សេរី និងសន្តិភាព” ដដែល៕
